ភ្នំពេញ ៖ លោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូត នៃសហភាពអឺរ៉ុប ប្រចាំកម្ពុជា បានថ្លែង ថា ជំហរគាំទ្រ យ៉ាងពេញទំហឹងរបស់សហភាពអឺរ៉ុប (EU) ក្នុងការចូលរួមចំណែកគាំទ្រ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្ការសម្បទាសេដ្ឋកិច្ច-សង្គម ដែលរងផលប៉ះពាល់ នៃជំងឺ វិបត្តិនៃជំងឺកូវីដ-១៩នេះ។

ក្នុងជំនួបពិភាក្សាការងារតាមរយៈ Video Conference កាលពីថ្ងៃទី ២០ ខែ មេសា ឆ្នាំ ២០២០ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកស្រី Carmen Moreno បានឲ្យដឹងថា ក្នុងស្មារតីនេះ សហភាពអឺរ៉ុប ដែលមានទីស្នាក់ការកណ្ដាលនៅ Brussel ទើបតែបានអនុម័ត អនុញ្ញាតឲ្យបង្វែរហិរញ្ញប្បទានឥតសំណងសរុបចំនួន៥៦លានអីរ៉ូ ពីកម្មវិធីកំពុងដំណើរការ មួយចំនួនដែលហិរញ្ញប្បទានដោយសហភាពអឺរ៉ុប សម្រាប់យកមកហិរញ្ញប្បទានលើវិស័យ គាំពារសង្គមដែលការងារអាទិភាព និងបន្ទាន់របស់រាជរដ្ឋាភិបាល ក្នុងការស្ការសម្បទារសេដ្ឋ កិច្ច-សង្គម ឡើងវិញពីវិបត្តិនៃជំងឺ កូវីដ-១៩។

លោកស្រី មានប្រសាសន៍ថា «កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះជោគជ័យរបស់រាជរដ្ឋា ភិបាលក្នុងការគ្រប់គ្រងបញ្ហាវិបត្តិនៃជំងឺកូវីដ-១៩ នេះ និងបានថ្លែងបញ្ជាក់អំពីជំហរគាំទ្រ យ៉ាងពេញទំហឹងរបស់សហភាពអឺរ៉ុប ក្នុងការចូលរួមចំណែកគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្ការសម្បទាសេដ្ឋកិច្ច-សង្គម ដែលរងផលប៉ះពាល់នៃជំងឺវិបត្តិនៃជំងឺកូវីដ-១៩នេះ»។

ចំណែកលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងអំណរគុណចំពោះ កិច្ចសហប្រតិបត្តិការ រឹងមាំកន្លងមករបស់សហភាពអឺរ៉ុបជា មួយនឹង កម្ពុជា ជាពិសេស ស្វាគមន៍ចំពោះការចូលរួមចំណែកនៅក្នុងគ្រាដ៏លំបាកនេះ។

លោកបន្ដថា ក្នុងការអនុវត្តវិធានការស្ដារសេដ្ឋកិច្ច-សង្គម ពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតក្រុមការងារចំនួន ៤រួមមាន ៖ ទី១-ក្រុមការងាចំពោះកិច្ចគ្រប់គ្រង់ ការផ្ដត់ផ្គង់ និងថ្លៃទំនិញយុទ្ធសាស្ដ្រក្នុងអំឡុង ពេលនឹងជំងឺកូវីដ-១៩ ,ទី២-ក្រុមការងារចំពោះកិច្ចរៀបចំ និងគ្រប់គ្រងយន្ដការជំនួយសង្គម ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ,ទី៣-ក្រុមការងារចំពោះកិច្ចរៀបចំគោលនយោបាយ ថវិកា ហិរញ្ញប្បទាន និងជំនួយសង្គមដើម្បីគ្រប់គ្រងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងទី៤-ក្រុម ការងារបច្ចេកទេសចម្រុះចំពោះកិច្ចសិក្សារៀបចំដាក់ចេញនូវកញ្ចប់វិធានការខាងរូបិយវត្ថុ និងធនាគារ ដើម្បីគ្រប់គ្រង និងដោះស្រាយផលប៉ះពាល់ពីការរីករាលដាលនៃជំងឺកូវីដ-១៩ និងការព្យួរប្រព័ន្ធអនុគ្រោះពន្ធលើមុខទំនិញមួយចំនួនក្នុងក្របខណ្ឌ «ទំនិញគ្រប់យ៉ាងលើក លែងតែសព្វាវុធ (EBA)»៕ E B

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ